ដំណើររឿងជោគជ័យរបស់ក្រុមហ៊ុនអវកាស SpaceX

ដំណើររឿងជោគជ័យរបស់ក្រុមហ៊ុនអវកាស SpaceX
12:13 Sep 8, 2020
បច្ចេកវិទ្យាអវកាស​ជា​បច្ចេកវិទ្យាដ៏ស្មុគស្មាញមួយ ដែល​កន្លង​មាន​តែ​ប្រទេស​មហាអំណាច​មួយក្តាប់តូចតែ​ប៉ុណ្ណោះ​មាន​សមត្ថភាព​អាច​អភិវឌ្ឍ​បច្ចេកវិទ្យានេះ​បាន។ នៅពេលនេះ ក្រុមហ៊ុន SpaceX ដែល​ជា​ក្រុមហ៊ុន​អវកាស​ឯកជន បង្កើតឡើង​ដោយលោក Elon Musk បាន​ក្លាយ​ជា​តួអង្គ​ដ៏​ឈានមុខមួយ ក្នុង​វិស័យអវកាស ដោយ​ថែម​ទាំង​អាច​ជួួយ​រដ្ឋ គឺ​សហរដ្ឋ​អាមេរិក ឲ្យ​អាច​បញ្ជូន​អវកាសយានិក​ទៅ​កាន់​ស្ថានីយ៍​អវកាស​អន្តរជាតិ​ដោយ​ខ្លួនឯង ហើយ​អាច​ទទួលរ៉ាប់រង​បេសកកម្ម​ជំនួស​ទីភ្នាក់ងារ​ណាសា ក្នុងការ​បញ្ជូន​សម្ភារៈ និង​អវកាសយានិក​​ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ​ជាលក្ខណៈទៀងទាត់។ ប៉ុន្តែ មុននឹង​ឈាន​មក​ដល់​ជោគជ័យ​ថ្ងៃនេះ SpaceX ក៏​បាន​ឆ្លងកាត់​បរាជ័យ​យ៉ាងច្រើន​ផងដែរ ដោយ​បរាជ័យ​នៅ​ដើម​ដំបូងនោះ ស្ទើរតែ​ធ្វើ​ឲ្យ SpaceX ត្រូវ​ក្ស័យធន។  រូបភាព​ប្រើ​ក្នុងការ​ផលិតវីដេអូនេះ​បាន​មក​ពី​ក្រុមហ៊ុន SpaceX (https://www.spacex.com/) និង​ទីភ្នាក់ងារ​ណាសា (https://www.nasa.gov/)  វីដេអូផ្សេងទៀត​ស្តីពី​ចក្រវាល https://www.youtube.com/playlist?list=PL1ie9jay6H_Cj21DOY3D3N7JR1Vd6MWmA  រ៉ុកកែត Falcon​ 9៖ https://www.spacex.com/vehicles/falcon-9/  យាន Dragon៖ https://www.spacex.com/vehicles/dragon/  គម្រោង Space ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ៖ https://www.spacex.com/human-spaceflight/iss/index.html  ស្ថានីយ៍អវកាសអន្តរជាតិ (International Space Station) ៖ https://www.nasa.gov/mission_pages/station/main/index.html  #SpaceX #វិទ្យាសាស្ត្រ #ចក្រវាល​ 

Tags: SpaceX , Elon Musk , Space X , rfi khmer , rfi khmer radio , វិទ្យុបារាំង rfi khmer , អវកាស , វិទ្យាសាស្ត្រ , ចក្រវាល , រ៉ុកកែត , សេង ឌីណា , seng dyna , seng dyna rfi , dyna seng , dyna seng rfi , ភពអង្គារ , រ៉ុកកែត Falcon 9 , រ៉ុកកែត Falcon Heavy , រ៉ុកែត

See also:

comments

Characters